រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មិនប្រយត្ន័ អុចធូបរួចទៅលេងផ្ទះអ្នកជិតខាង ត្រូវភ្លើងឆេះផ្ទះអស់១ខ្នង


បាត់ដំបង៖ អុចធូបទុកចោល ហើយទៅលេងផ្ទះអ្នកក្បែរខាង ក្រោយបន្តិចត្រូវអគ្គីភ័យឆាបឆេះផ្ទះអស់គ្មានសល់។ ប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ឧបទ្ទវហេតុអគ្គីភ័យបង្កការរាលដាល ឆាបឆេះ​យ៉ាងសន្ធោសន្ធៅរយៈពេលខ្លីនេះ បានកើតឡើងនៅវេលាម៉ោង១០ៈ០០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី១ ភូមិបឹងស្នួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

 លំនៅដ្ឋាន១ខ្នងដែលរងការឆេះខ្ទេចខ្ទីអស់នេះមាន ទំហំ៧ គុណ ៥ម៉ែត្រ ជញ្ជាំងធ្វើអំពីស័ង្កសី និងដំបូលប្រក់ស័ង្កសីខូចខាតអស់ទាំងស្រុង។ ជនរងគ្រោះដែលជាម្ចាស់មានឈ្មោះ ទុយ ភី ភេទប្រុស អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ធី អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ។ ជនរងគ្រោះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុខ្លួន២នាក់ប្តីប្រពន្ធ បានអុចធូបដូចទម្លាប់ធម្មតា ហើយក៏បានដើរលេង និងមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងគ្នា មួយសន្ទុះក្រោយមកក៏កើតការភ្ញាក់ផ្អើលភ្លើងបានឆាបឆេះផ្ទះរបស់ខ្លួនតែម្តង។ ទ្រព្យសម្បត្តិដែលបាត់បង់រួមមានៈ ប្រាក់ចំនួន ២០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ប្រាក់ថៃចំនួន ២០០០បាត(ពីរពាន់បាត) ប្រាក់រៀលចំនួន ៣០ ០០០រៀល (បីមុឺនរៀល) អង្ករ ៣ការ៉ុង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតធំទៀត។




Previous Post Next Post