Wednesday, August 29, 2018

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


កណ្ដាលៈ ទីតាំងសិប្បកម្ម​​ផលិតបារីក្លែងម៉ាក ESSE ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ត្រូវបាន​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាប កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
នេះបើតាមការឱ្យដឹងពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ឡុង ស្រេង។ លោកឧត្តមសេនីយ៍ បានបន្ត​ឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំង​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយលោក​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្ដកណ្ដាល និងអាជា្ញធរមូលដ្ឋាន ដោយមាន​ការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាងរងអមសាលាដំបូងខេត្ដកណ្ដាល។
ជុំវិញការចុះឆែកឆេរទីតាំងសិប្បកម្ម​​​ផលិតបារីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ នឹងឆែកឆេរយ៉ាងយកចិត្តទុកដាក់ ហើយ​សមត្ថកិច្ចបានឆែករកឃើញនូវវត្ថុតាងមួយចំនួន និងដកហូតយកទៅធ្វើការស្រាវជ្រាវបន្តទៀត៕










សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136