រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យជាជនជាតិចិន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយឆែកឃើញមានថ្នាំញៀនជាច្រើនកញ្ចប់


ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:២០ នាទី កម្លាំង​ចម្រុះ​ ចុះ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​រុករក​អាវុធ​ជាតិផ្ទុះ​ តាម​ដងផ្លូវ​សាធារណៈ​ ចំណុច​មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើការ​ឆែកឆេរ​រថយន្ត​ម៉ាក​ LEXUS RX 330 មួយគ្រឿង ផ្លាក​លេខ ភ្នំពេញ 2AH-9340 ដែល​ជិះ​ដោយ​ជនជាតិចិន​ ប្តី​ប្រពន្ធ​២នាក់​ បាន​រក​ឃើញ​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់​ទុក​ក្នុង​ថត​ក្បែរប្រអប់លេខ។ ភ្លាម​ៗ​នោះ​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​ជាតិ​ចិន​ និង​រថយន្ត​ មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដេីម្បី​ឆែកឆេរ​បន្ត​ ។
វត្ថុ​តាង​ចាប់​យក​បាន៖ ម្សៅក្រាមពណ៌ស​សង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ (១កញ្ចប់ធំ និង៤២កញ្ចប់តូច​ ) , បំពង់សារ៉ាងមានពណ៌ក្រហមចំនួន១៤ ដេីម, ទូរសព័្ទ​ ចំនួន ១ គ្រឿង, រថយន្ត ១គ្រឿង ម៉ាក LEXUS 330
ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន៖ ទី១-ឈ្មោះ YANG REN CHEN​ ភេទប្រុស​ អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពំុមានលិខិតឆ្លងដែនជាប់នឹងខ្លួន)​​ ។
ទី២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ជាអ្នករួមដំណើរ​ កាន់លិខិតឆ្លងដែនលេខ G61047083​ មានសុពលភាព 05.04.2022​ ទិដ្ឋាកាលេខ EI 01596117​ មានសុពលភាព 21.02.2019​ ​។ ជនសង្ស័យ​ទាំងពីរ​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាមនីតិវិធី៕



Previous Post Next Post