រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំបានដើរវាយគេឯងតាមផ្លូវបណ្ដាលអោយជនបរទេសម្នាក់រងរបួស តែត្រូវសមត្ថកិច្ចឃាត់ខ្លួន




ភ្នំពេញ៖ ហេតុការភ្ញាក់ផ្អើលដោយសារតែមានករណីបុរសជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំបានដើរវាយបុរស​ជាជនបរទេស២-៣នាក់នៅតាមផ្លូវបណ្ដាលអោយរងរបួស ត្រូវសមត្ថកិច្ចខណ្ឌដូពេញ ចាប់វាយខ្នោះ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវលេខ១៩​(ក្រោយវាំង)ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញ​បុរសជនជាតិកូរ៉េបានដើរតាមផ្លូវកើតហេតុក៏ឃើញជនជាតិអូស្ត្រាលី១នាក់រួមនិងប្រពន្ធជនជាតិខ្មែរ​ដើរទល់មុខពេលនោះបុរសជនជាតិកូរ៉េនោះបានដើរទៅវាយបុរសជាប្តីបណ្ដាលអោយបែកច្រមុះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យជាជនជាតិកូរ៉េមកធ្វើការសាកសួរនៅប៉ុសិ៍នគរបាលជ័យជំនះនិងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញចាត់ការតាមនិតីវិធីច្បាប់៕


Previous Post Next Post