រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥



[មានវីដេអូ]ភ្នំពេញ,ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវក្រមខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ - ២០២៥។ នៅក្នុងការថ្លែងសន្ទរកថារបស់សម្តេចតេជា លោកបានមានប្រសាសន៏ថា ត្រូវធ្វើការគាំទ្រនិងបន្តគោលដៅគំាពារស្ត្រីនិងកុមារ។ សម្តេចបានថ្លែងយ៉ាងច្បាស់លាស់ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អោយមានប្រសិទ្ធភាពបំផុតទៅលើបញ្ហាស្រ្តីនិងកុមារជាំពិសេសស្ត្រីមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ សម្តេចបានបន្ថែមទៀតថាត្រូវរក្សាប្រព័ន្ធសន្តិសុខសង្គម ដោយរាជរដ្ឋាភិបាលនឹងផ្តោតជាសំខាន់លើការពង្រីកវិសាលភាពលើរបបដែលមានស្រាប់អោយកាន់តែទូលំទូលាយនិងបន្តបន្ថែមរបបថ្មីៗជាច្រើនទៀតដើម្បីផ្តល់ការគាំពារដល់ប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលមានចក្ខុវិស័យរយៈពេលវែងដោយធានាអោយប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបាននូវការគាំពារចម្បងពីរយ៉ាងគឺ៖ ទីមួយទទួលបានប្រាក់សោធនពេលឈានដល់វ័យចាស់ជរា និងទីពីរគឺទទួលបានការធានារ៉ាប់រងសុខភាពនៅពេលមានជំងឺ។ ព័ត៌មានលំអិតសូមស្តាប់សន្ទរកថាទំាងស្រុងរបស់សម្តេចនាយក។










Previous Post Next Post