រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជួយស៊ែរបន្ត! ពេលនេះក្មេងតូចដែលជនមិនស្គាល់មុខចាប់យកទៅ បានរកឃើញវិញហើយ


នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ មានករណីជនមិនស្គាល់មុខចាប់កូនក្មេងជាសិស្សសាលាឈ្មោះ អេន ណា អាយុ៩ឆ្នាំម្នាក់ ចេញពីសាលាបឋមសិក្សាទួលស្វាព្រៃ ក្នុងខណ្ឌចំការមនបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ឪពុកម្តាយក្មេងមានការរម្មណ៍ភ័យតក់ស្លុតខ្លាំង ហើយបានរាយការណ៍ឲ្យសមត្ថកិច្ច និងបណ្តាលព័ត៌មានអោយសព្វផ្សាយព័ត៌មានដើម្បីជួយស្វែងរកកូនរបស់គាត់។ ក្នុងនោះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានចេញបញ្ជាឲ្យអង្គភាពអធិការនគរបាលប្រចាំខណ្ឌចំការមន ដុតដៃដុតជើងដើម្បីស្រាវជ្រាវករណីនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅល្ងាចម៉ោងប្រហែលជា 6:30 នាទី ក្មេងតូចដែលបាត់ បានបង្ហាញខ្លួននៅសាលារបស់នាងនិិងជាកន្លែងដែលជនមិនស្គាល់មុខបានចាប់យកទៅ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្មេងតូចត្រូវបានគេយកទៅទម្លាក់ចោលនៅផ្សារម៉ុងឌីយ៉ាល់ ក្រោយមកនាងក៏ហៅតុកៗ និងប្រាប់ថាឲ្យជូននាងទៅសាលារបស់នាងវិញ គឺសាលាបឋមសិក្សាទួលស្វាព្រៃ។ ចង់ជ្រៀបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ





Previous Post Next Post