រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ថ្មីៗ ក្តៅៗ អនិច្ចា លោកហុង ដា!! ប្រពន្ធក៏បាត់បង់ កូនបង្កើតក៏ត្រូវចាប់ខ្លួន...!


ភ្នំពេញ: អនិច្ចាលោកហុង​ ដា មុនពេលបូជាសពប្រពន្ធរបស់់លោក​​ លោកស្រែកដង្ហូរយំ ដោយក្តីអាណិតអាសូរអាឡោះអាល័យប្រពន្ធដែលជាទីស្រលាញ់របស់លោក ដែលធ្លាប់តែនិយាយសាសងប្រឡែងគ្នាដោយពាក្យសំដីផ្អែមល្ហែម ប្រកបដោយក្តីស្រលាញ់រកអ្វីមកប្រៀបផ្ទឹមពំុបាន ពេលនេះប្រពន្ធរបស់លោក ត្រូវបានបានឃ្លាតឆ្ងាយពីលោកហើយ មិនអាចវិលត្រឡប់វិញបានឡើយ។

ប្រពន្ធក៏បានលាចាកលោក រីឯកូនដែលជាកែវភ្នែក ក៏ជាឃាតករ ប្រពន្ធក៏បាត់បង់ កូនក៏ឃ្លាតឆ្ងាយ តើប្រិយមិត្តធ្លាប់បានជួបរឿងដូច្នេះទេ ពេលដែលជួបក្នុងចិត្តមានអារម្មណ៏យ៉ាងមេចដែរ ឈឺ ចាប់ដែរឬអត់។ ខ្ញុំជឿថាច្បាស់ជាឈឺចាប់ ដែលរកអ្វីមកប្រៀបពុំបាន។

នៅថ្ងៃរសៀលទី១២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញសហការជាមួយកម្លាំងរាជអាវុធហត្ថ ជ្រោយចង្វាតាមប្រម៉ាញ់ចាប់ខ្លួនកូនរបស់លោកហុងដា បានហើយនៅក្រោយវិហារចាម ស្ថិតនៅខណ្ឌជ្រោយចង្វា មុនពេលបូជាសពប្រពន្ធរបស់លោក។ សូមបញ្ជាក់ថា ស្រ្តីរងគ្រោះ​ ត្រូវបានស្លាប់ដោយ ជនល្មើសយកខ្សែភ្លើងឆ្នាំងអ៊ុ​តខោអាវ មករឹតករសម្លាប់ នៅក្នុងបន្ទុប់ជាន់ទីប្រាំ នៃអគារខុនដូ ក្រោយផ្សារសារឿនយ៉ានី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។






Previous Post Next Post