Saturday, May 13, 2017

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ



ភ្នំពេញ : ពេលសំរាកពីការងារ អ្នកគួរតែនាំប្រពន្ធកូនរបស់អ្នកចេញដើរពីផ្ទះខ្លះទៅ ដើម្បីបន្ធូរអា រម្មណ៏ដែលអាប់អួរក្នុងខួក្បាល ដូចជាទៅដើរលេងតាមសួន ចូលញាំអាហារ ជិះល្បែងកំសាន្ត ទៅមើលគេដាក់តាំងពីពរ័ផ្សេងៗ ទោះបីយើងមិនទិញក៏ចេះតែដើរមើលទៅ​ ព្រោះថាពេលខ្លះយើងក៏អាចឃើញ របស់ប្លែកៗដែលយើងមិនធ្លាប់បានឃើញក៏ថាបាន។

តែយកល្អធ្វើដូចខ្ញុំចឹងក៏បានដែរ ពេលណាខ្ញុំធុញថប់ក្នុងអារម្មណ៏ ខ្ញុំតែងតែនាំគ្រួសារខ្ញុំមកញាំអីលេង ដូចជាញាំសាច់គោអាំង នឹងញាំស្រាបន្តិចបន្ទួច បន្ទាប់ពីញាំឆ្ងែត ដូចជាមានអារម្មណ៏ស្រស់ ស្រាយ ធ្វើដូច្នេះប្រពន្ធនឹងកូនយើងក៏បានញាំដូចយើងដែរ។ អ្វីដែលល្អជាងនេះទៅទៀត គឺប្រពន្ធនឹងកូ​នរបស់យើង គាត់ក៏មានការសប្បាយចិត្ត ដែលយើងយកចិត្តទុកដាក់នឹងពួកគាត់។




ពេលមានលុយអ្នកគួរតែចាយវាខ្លះទៅ តែចាយទៅលើអាហារសំរាប់បំប៉នរាងកាយ នឹងសុខភាព ពេលយើងញាំអាហារបានគ្រប់គ្រាន់ ជម្ងឺឈឺស្កាត់ក៏វាកាត់បន្ថយដែរ មានអ្នកខ្លះមានលុយហើយ មិនហ៊ានចាយទេខ្លាចអស់ ចេះតែរអ៊ូរដាក់គេដាក់ឯងថាអត់លុយ តែតាមពិតលុយក៏មានដូចគេដូចឯងដែរ។ 

លុយចាយដើម្បីសុខភាពមិនខុសទេ ដូចទិញអីញាំ នឹងទិញរបស់របរទុកប្រើប្រាស់ក្នុងផ្ទះ គឺលុយយើងវាមានតម្លៃខ្លាំងណាស់ តែបើយកវាទៅលេងល្បែងសុីសង នឹងទិញរបស់អ្វីដែលមិនស្របនឹងច្បាប់គឺ​លុយនឹងឯង ជាអ្នកនាំយើងទៅកាន់ឋាននរក។ តែបើខ្ញុំវិញខ្ញុំចូលចិត្តញាំសាច់គោអាំងដូចរូបខាងក្រោមនឹងអី។

































សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136